ក្នុងរយ:ពេលមួយថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី០៤ ខែមេសា ពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃ ក្នុងខេត្តសៀមរាប ចំនួនសរុប ៣១៣នាក់ ស្រី ១២៨នាក់
ប្រជាពលរដ្ឋខ្មែរបានចាប់ផ្តើមវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញបន្ទាប់ពីប្រទេសថៃប្រកាសបិទរោងចក្រ សហគ្រាសទាំងអស់ និងបិទច្រកមិនអនុញ្ញាតឲ្យបរទេសចេញ ចូលកាលពីដើមខែមីនាកន្លងមក។ ពេលនោះប្រជាពលរដ្ឋខ្មែរមិនមានការងារធ្វើផង និងជិតដល់បុណ្យចូលឆ្នាំខ្មែរផង ក៏ចាប់ផ្តើមវិលត្រឡប់ចូលមកប្រទេសរបស់ខ្លួនយ៉ាងគំហុក ។
ជាលទ្ធផលគិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ខខ្មែរដែលនៅក្នុងខេត្តសៀមរាប បានធ្វើដំណើរមកពីក្រៅប្រទេស មានចំនួនសរុប ៨,៩៨១នាក់ ស្រី ៣,៩៣៤នាក់។ដោយបានពិនិត្យសុខភាពបឋមចំនួនសរុប ៨,៨១៤នាក់ ស្រី ៣,៩០៦នាក់។
ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ លើការបង្ការ និងការពារស្ថានភាពនៃការរាលដាលរបស់ជំងឺកូវីដ ១៩ ពិសេសពង្រឹងលើការផ្សព្វផ្សាយវិធានតាមដាន ការពារ និងគ្រប់គ្រងលើប្រជាជនដែលទើបត្រឡប់ពីក្រៅប្រទេស ដើម្បីធានាថែរក្សាសុខភាពពួកគាត់ឲ្យបានល្អប្រសើរ ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ